Author: admin

ព្រះមហាក្សត្រថៃ បាន​លាយព្រះហត្ថលេខា ​ប្រទាន​រាជានុញ្ញាត ឲ្យ​ប្រជារាស្ត្រ​ថៃ ដែល​ស្រឡាញ់ភេទ​ដូចគ្នា អាច​មា​នសិទ្ធិ​ស្របច្បាប់​ រៀបអាពាហ៍ពិពាហ៍​ជាមួយ​គ្នា​បាន​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ ដែលត្រូវបណ្តាញ​ឃោសនាថៃ ផ្សព្វផ្សាយ​ព្រោងព្រាត នៅ​ថ្ងៃអង្គារ៍ ទី​២៤កញ្ញា។ តាមរយៈ​ច្បាប់​ថ្មីនេះ ​ ​ថៃបានក្លាយ​ជាប្រទេស​អាស៊ីអាគ្នេយ៍​ទី​១​ ដែល​យល់ព្រម​ទទួលការរៀបមង្គលការរវាង​​​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។  ​ ព្រះចៅថៃ ហ្លួងមហា ​វិជ្ជរ៉ា ឡុងកន រាជទាន​​លាយព្រះហត្ថលេខា លើច្បាប់​​អាពាហ៍​ពិពាហ៍​​​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា កាលពីថ្ងៃ​អង្ការ៍។ រាជក្រឹត្យ​នេះ​ ធ្វើឡើង​ក្រោយ​ពី ​រដ្ឋសភាថៃ ​​សម្រេច​អនុម័ត​ច្បាប់​នេះ កាលពី​ខែ​ឧសភា ហើយ​ព្រឹទ្ធសភា បាន​យល់ព្រមនៅខែមិថុនា​ កន្លងទៅ មុន​នឹង​បញ្ជូន​បន្ត ថ្វាយ​ព្រះមហាក្សត្រ​។ ច្បាប់នេះ ក៏​ជា​មត៌កស្នាដៃមួយ​របស់​អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថៈវីស៊ីន ដែល​ជាអ្នក​នយោបាយ​គាំទ្រ​សហគមន៍​អ្នក​ស្រឡាញ់​ភេទដូចគ្នា ១រូប​ដែរ។ កាលពី​ចុង​ឆ្នាំ​២០២៣ ​រដ្ឋាភិបាល​របស់លោក សេដ្ឋា ថៈវីស៊ីន បាន​រៀប​ចំ​ពង្រាង​អំណាន​ច្បាប់​ច្រើ​នដង ដើម្បី​ស្នើសុំ​កែប្រែ​មាត្រាខ្លឹមសារ​របស់​ច្បាប់អាពាហ៍​ពិពាហ៍ ដោយ​​បើកផ្លូវ អនុញ្ញាត ឲ្យ​ប្រជាពលរដ្ឋ ថៃទាំងអស់ អាចរៀបអាពាហ៍ពិពាហ៍ ដោយ​លែងជា​ប់​លក្ខខណ្ឌ ថាត្រូវតែមានភេទពីកំណើតផ្ទុយគ្នា។ ក្នុងនោះ អ្នក​ច្បាប់​ថៃ​​បាន​លុប​ពាក្យ បុរស ស្ត្រី ប្តី ប្រពន្ធ និង​ជំនួស​ពាក្យថា បុគ្គល ដៃគូអាពាហ៍ពិពាហ៍ ឬ ដៃគូ​សហព័ទ្ធ។​ លោក Apiwat Apiwatsayree វ័យ​៤៩ឆ្នាំ ជា​និមិត្តរូប​មួយ​នៃក្រុម​អ្នក​ស្រឡាញ់ភេទ​ដូចគ្នានៅថៃ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអែហ្វប៉េនៅក្រុង​បាំងកក ថា​បាន​រួម​រស់​ចំនួន​១៧ឆ្នាំហើយ ជាមួយ​ដៃគូប្រុស​ស្នេហា លោក Sappanyoo Panatkool និង​អន្ទះសា​ទន្ទឹង​រង់ចាំ​ច្បាប់​នេះ​យូរ​ខ្លាំងណាស់​​។ លោកថា ពេល​ច្បាប់​ចូលជាធរមានគ្រាណា​ លោកនឹងកាន់ដៃគ្នា​ទៅចុះ​បញ្ជីអាពាហ៍​ពិពាហ៍​ស្របច្បាប់តែម្តង​។​ គួរ​ជ្រាបថា បន្ទាប់​​ពីព្រះបរម​រាជវង្ស​ស្តេច​ថៃ ​ចេញផ្សាយ​រាជក្រឹត្យរួច​ ច្បាប់​​អាពាហ៍​ពិពាហ៍​​​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នេះ​ នឹង​ចូល​ជាធរមាន ​អាចអនុភាព​​អនុវត្តបាន​ នៅរយៈ​ពេល ១២០ ថ្ងៃទៀត​។ បានសេចក្តី ប្រជា​ពលរដ្ឋថៃ អ្នកដែល​​ប្រតិព័ទ្ធ​ភេទដូច្នេះ អាច​ផ្តើម​រៀបចំ​មង្គមការស្របច្បាប់​​ ជា​ផ្លូវការ​ពេញមុខ​ពេញមាត់ ចាប់ពី​ខែមករា ដើម​ឆ្នាំ២០២៥ តទៅ។ ​ ការ​មាន​សិទ្ធិរៀបអាពាហ៍​ពិពាហ៍ច្បាប់​ យ៉ាងដូច្នេះ​នេះ ក៏បាន​សេចក្តីថា  ដៃគូសហព័ទ្ធ…

Read More

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ស្តីពីការរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤-២០២៥ បានឲ្យដឹងថា តាមរយៈទស្សនវិស័យអភិវឌ្ឍន៍អាស៊ីក្នុងខែកញ្ញា ឆ្នាំ២០២៤ នេះ ADB បានបន្ថយការព្យាករអត្រាអតិផរណានៅកម្ពុជា ពី ២% មកត្រឹម ០,៥% វិញ។ តាម ADB ការបន្ទាបការព្យាករអត្រាអតិផរណានេះ គឺឆ្លុះបញ្ចាំងពីការថយចុះតម្លៃទំនិញ និងសេវាទាក់ទងនឹងប្រេងឥន្ធនៈ រួមទាំងការថយចុះតម្លៃជីកសិកម្ម។ សម្រាប់ ADB អត្រាអតិផរណាថយចុះនឹងជួយសម្រាលបន្ទុកចំណាយចាំបាច់របស់ប្រជាពលរដ្ឋ ពិសេសក្រុមងាយរងគ្រោះបំផុតដែលបានប្រឈមមុខនឹងបញ្ហាជាច្រើននាប៉ុន្មានឆ្នាំថ្មីៗនេះដោយសារតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈកើនឡើង។ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង រួមទាំងវិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេសបានកំពុងជួយជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ តាម ADB លំហូរវិនិយោគបរទេសនៅតែបន្តមាន បើទោះជាទុនវិនិយោគបានធ្លាក់ចុះបន្តិចមកនៅត្រឹម ២ ពាន់លានដុល្លារនៅពាក់កណ្តាលឆ្នាំ ២០២៤ ពោលថយ ១០០ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ទន្ទឹមគ្នានេះ ADB ក៏បានបញ្ជាក់ពីហានិភ័យដែលអាចកើតមានសម្រាប់សេដ្ឋកិច្ចកម្ពុជា ប្រសិនបើស្ថានភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសធំៗមួយចំនួន ដូចជាចិន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជូបការលំបាក និងមានកំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក។ កត្តាហានិភ័យផ្សេងទៀត រួមមានបំណុលឯកជនខ្ពស់ ការប្រែប្រួលតម្លៃប្រេងឥន្ធនៈសកល និងផលប៉ះពាល់ធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ។ គួរជម្រាបថា កាលពីខែមិថុនា ឆ្នាំ២០២៤ ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍មួយស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាដោយព្យាករថា កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥,៨% សម្រាប់ឆ្នាំ ២០២៤ ពោលកើនចំនួន ០,២% ធៀបនឹងឆ្នាំ ២០២៣ ដែលមានកំណើន ៥,៦%។ ចំណែកឆ្នាំ ២០២៥ ត្រូវបានធនាគារពិភពលោកព្យាករមានកំណើនសេដ្ឋកិច្ច ៦,១% និង ៦,៤% សម្រាប់ឆ្នាំ ២០២៦៕

Read More

ព្រឹកថ្ងៃពុធទី​២៥កញ្ញា ក្រុមហ៊ុនGoogle បានដាក់ពាក្យ​ប្តឹងដៃគូរប្រជែងដ៏ធំរបស់ខ្លួន គឺក្រុមហ៊ុន Microsoft នៅចំពោះមុខ​គណកម្មការអឺរ៉ុប ដោយចោទថា Microsoft បានប្រើយុទ្ធសាស្ត្រប្រកួតប្រជែងមិនស្មោះត្រង់ ក្នុងវិស័យបច្ចេកវិទ្យាCloud។ នៅចំពោះមុខអ្នកកាសែត លោក Amit Zavery អគ្គនាយករង​ Google Cloud បាន​លើកឡើងថា ពាក្យបណ្តឹងនេះ គឺជាមធ្យោបាយ​តែមួយគត់ ដើម្បី​បិទបញ្ចប់​ការ​ប្រើប្រាស់យុទ្ធសាស្ត្រចាក់សោបិទខ្ទប់របស់ Microsoft។ ហើយវានឹងបើកផ្លូវ អនុញ្ញាតឲ្យ​អតិថិជនទាំងអស់ អាចមានជម្រើសជ្រើសយកបច្ចេកវិទ្យាCloud ណាមួយដែលខ្លួនពេញចិត្ត​ និងធ្វើ​ឲ្យទីផ្សារ​Cloud មានសមភាពប្រកបដោយភាពស្មោះត្រង់​។​ នៅក្នុងលិខិតដែល​​ផ្ញើទៅ​គណកម្មការអឺរ៉ុប Google បាន​លើកឡើងថា នៅអឺរ៉ុបMicrosoft បាន​ចងដៃអតិថិជនជាប់​​ តាមរយៈការ​កំណត់ក្នុង​លក្ខខណ្ឌអាជ្ញាបណ្ណប្រើប្រាស់ ថាអតិថិជន​អាច​ផ្ទុក​ទិន្នន័យការងារដែល​ប្រើ​ប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows បានតែក្នុង​បច្ចេកវិទ្យា Microsoft Azure ដែលជាបច្ចេកវិទ្យាCloud របស់​Microsoft តែមួយគត់។ មានន័យថា អតិថិជនដែលជាក្រុមហ៊ុនឬស្ថាប័ន​ ដែលប្រើប្រាស់ប្រព័ន្ធWindowsដើម្បី​ធ្វើការ គឺគេ​​មិនអាច​ផ្ទេរ​ទិន្នន័យការងារ ​ទៅទុក​នៅលើ​Cloud របស់ក្រុមហ៊ុន​ផ្សេងបានដោយងាយ​​ឡើយ តួយ៉ាង Google Cloud ឬ AWS របស់ក្រុមហ៊ុន​ Amazon ជាដើម។ Google អះអាងថា អតិថិជនដែលប្រើ Windows អាចប្រើCloud របស់​ក្រុមហ៊ុនផ្សេងបាន​ តែ​Microsoft នឹងតម្រូវ​ឲ្យ​បង់ថ្លៃ​អាជ្ញាបណ្ណ លើសតម្លៃធម្មតាដល់ទៅ​៤០០% ឯនោះ ហើយជាងនេះទៀត Microsoft ​កាត់បន្ថយ​វិធានការ​ការពារសន្តិសុខ​ឲ្យនៅទាបបំផុត​ថែមទៀត។ ក្រោយដឹងថា​Googleប្តឹងខ្លួន Microsoft បាន​អះអាងថា គេនឹងសហការសន្ទនា ជាមួយ​នឹង​គណកម្មការអឺរ៉ុប​។​ចំណែក​ Google វិញ បាន​សង្ឃឹមថា​ គណកម្មការអឺរ៉ុបនឹងចាត់វិធានការ ឬសម្រេចសេចក្តី​ក្នុងពេលឆាប់ៗ។ សូមបញ្ជាក់ថា គណកម្មការអឺរ៉ុបមានតួនាទីធានានិងតាមដាន​ការគោរព នូវវិធានច្បាប់ប្រកួតប្រជែងដោយស្មោះត្រង់ ចំពោះក្រុមហ៊ុនទាំងអស់ដែល​រកស៊ីក្នុងទីផ្សារអឺរ៉ុប​។ ដែនសមត្ថកិច្ច​​នេះបាន​បើកសិទ្ធិឲ្យ​គណកម្មការអឺរ៉ុប អាច​សម្រេចដាក់ទោស​​ពិន័យជាប្រាក់ ទៅកាន់ក្រុមហ៊ុនដែលបានធ្វើខុស។ យ៉ាងណា​មិញ កាលពីខែកក្កដា​ ២០២៣​ គណកម្មការអឺរ៉ុបបានបើកការស៊ើបអង្កេត ទៅលើ​ក្រុមហ៊ុន ​Microsoft ម្តងរួចហើយ ទាក់ទិននឹងការប្រើប្រាស់​ជំហរឧត្តមភាពលើទីផ្សារ។ Microsoft ត្រូវគេចោទថាចាប់បង្ខំ​ឲ្យ​អតិថិជន​ប្រើប្រាស់តែប្រព័ន្ធវីដេអូខុនហ្វឺរិនស៍​ Teams និងដោយ​មិន​បើកសិទ្ធិឲ្យ​មានជំរើស​។ ហើយ​​កាលពីឆ្នាំ​២០១៣ គណកម្មការអឺរ៉ុបបានដាក់ពិន័យឲ្យ…

Read More

យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកវៀតណាម Vietnam Plus ថ្ងៃទី២៥កញ្ញា តំណាងទូតវៀតណាមបានរៀបចំជំនួបក្រៅផ្លូវការមួយជាមួយប្រមុខទូតកម្ពុជា លោកសុខ ចិន្តាសោភា និងប្រមុខទូតឡាវ លោក សាលើមសៃ គុំម៉ាស៊ីដ នាឱកាសចូលរួមកិច្ចប្រជុំលើកទី៧៩នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក នាថ្ងៃទី២៤កញ្ញា។ ក្នុងសេចក្តីរាយការណ៍របស់ Vietnam Plus ដដែល ប្រមុខទូតវៀតណាម លោក ប៊ូយ ថាញ់សឺន បានបញ្ជាក់ជាថ្មី អំពីជំហរបស់វៀតណាមក្នុងកិច្ចការពង្រឹងទំនាក់ទំនងពិសេសជាមួយប្រទេសកម្ពុជា និងឡាវ ព្រមទាំងប្តេជ្ញាបង្កើនទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ក្នុងចំណោមបក្សនយោបាយ រដ្ឋ និងប្រជាជននៃប្រទេសទាំង៣។ ការបញ្ជាក់ឡើងវិញពីទំនាក់ទំនងជាមួយប្រទេសជិតខាងរបស់ប្រមុខទូតវៀតណាមនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាកាលពីយប់ថ្ងៃទី២០កញ្ញាបានសម្រេចបញ្ចប់កិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមក្នុងតំបន់ត្រីកោណ CLV- DTA ជាមួយឡាវ និងវៀតណាម។ ក្នុងជំនួបក្រៅផ្លូវការនេះដែរ ប្រមុខទូតកម្ពុជាលោក សុខ ចិន្តាសោភាក៏បានបញ្ជាក់ជាថ្មីនៅចំពោះមុខប្រមុខទូតឡាវ និងវៀតណាមថា ការដកចេញកិច្ចសហការតំបន់អភិវឌ្ឍតំបន់ត្រីកោណ CLV-DTA គឺមិនប៉ះពាល់ដល់យន្តការកិច្ចសហប្រតិបត្តិការផ្សេងទៀតទាំងទ្វេភាគី ឬត្រីភាគី ជាមួយប្រទេសជិតខាងទាំង២ឡើយ។ នេះបើតាម Vietnam Plus។ ក្រៅពីនេះ និងបើតាម Vietnam Plus ដដែល ប្រមុខទូតកម្ពុជា ឡាវ និងវៀតណាមបានប្តេជ្ញារួមគ្នាបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នាឱ្យកាន់តែមានប្រសិទ្ធិភាពដើម្បីប្រយោជន៍រួមគ្នា និងដើម្បីពង្រីកសហគមន៍អាស៊ានឱ្យកាន់តែទូលំទូលាយ ព្រមទាំងការបន្តរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ ទោះបីកម្ពុជាសម្រេចបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA តែតាមពិតទៅ កម្ពុជាក៏នៅមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមគ្នាជាមួយប្រទេសជិតខាងស្រដៀងគ្នាមួយផ្សេងទៀត គឺកិច្ចប្រតិបត្តិរវាងកម្ពុជា ឡាវ ភូមា និងវៀតណាម ហៅកាត់ CLMV ដែលជាយន្តការអាស៊ានបង្កើតឡើងកាលពីឆ្នាំ២០០០។ គួរជ្រាបដែរថា រដ្ឋាភិបាលកម្ពុជាតាមរយៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងឡើងវិញនៅថ្ងៃទី២៦កញ្ញានេះថា ទោះកិច្ចសហប្រតិបត្តិការអភិឌ្ឍន៍រួមជាមួយឡាវ និងវៀតណាម(CLV-DTA) ត្រូវបានបញ្ចប់ ប៉ុន្តែការអភិវឌ្ឍន៍នៅខេត្តទាំង ៤នៅភាគឦសានមិនបានដកថយនោះឡើយ និងថា ​ការដកចេញនូវកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្រោមហេតុផល គិតគូរពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយដើម្បីដកអាវុធចេញពីដៃពួកក្រុមប្រឆាំងជ្រុលនិយម៕

Read More

អ្នក​ការពារ​សិទ្ធិមនុស្ស​និយាយ​ថា លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា មិន​សម​ជា​ដឹកនាំ​ស្ថាប័ន​បង្កើត​ច្បាប់​ទេ ព្រោះ​ថា លោក​ជា​មេដឹកនាំ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស។ https://www.annewskh.com/wp-content/uploads/2024/09/H092424ZRP-NV.mp3 អ្នក​ការពារ​សិទ្ធិមនុស្ស​លើក​បែប​នេះ​ ក្រោយ​ពី​ករណី​ថ្មី​មួយ​ទៀត គឺ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រុម​ការ​ងារ​ពិសេស​របស់​ខ្លួន​ តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​លោក ផន ផាន់ណា ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​យក​មក​កម្ពុជា​វិញ ឱ្យ​ខាង​តែ​បាន ទោះ​ជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ។ លោក ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា បាន​ដាក់​បទ​បញ្ជា​ ឱ្យ​តាម​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​មួយ​រួប​ នៅ​ប្រទេស​ថៃ​ឱ្យ​បាន​ ទោះ​ជា​យក​មក​ទាំង​រស់​ឬ​ស្លាប់​ក៏​ដោយ។ សារ​បែក​ធ្លាយ​របស់​លោក ហ៊ុន សែន ជិត ២នាទី ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជិត ៤០ឆ្នាំ បាន​បញ្ជា​ក្រុម​ការងារ​របស់​លោក ឱ្យ​តាម​ចាប់ខ្លួន​លោក ផន ផាន់ណា សកម្មជន​គណបក្ស​ប្រឆាំង យក​មក​កម្ពុជា​វិញ​ឱ្យ​បាន ទោះ​ជា​តម្លៃ​ណា​ក៏​ដោយ។ លោក ហ៊ុន សែន៖ «ផ្ញើ​ជូន​ក្រុម​ការងារ​ទាំង​អស់ ដែល​ទាក់ទង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ជា​ពិសេស កម្លាំង​ដែល​ធ្វើការ​ទាក់ទង​ជាមួយ​កម្លាំង​នគរបាល​ថៃ ត្រូវ​ទៅ​តាម​បំបាត់ចោល​អា​ក្រុម​រស់នៅ​ប្រទេស​ថៃ និង​ធ្វើ​សកម្មភាព ក្នុង​ហ្នឹង មាន​អា​មួយ​ឈ្មោះ ផន ផាន់ណា។ អា​នេះ​មិន​ត្រូវ​ឱ្យ​រួច​ទៅ​ណា​ទេ។ កន្លង​ទៅ វា​រត់​លាក់​ខ្លួន ឥឡូវ នគរបាល​បាន​ស៊ើប​ដឹង​នៅ​កន្លែង​មួយ​ហើយ។ ដាច់ខាត ត្រូវ​យក​អា​មួយ​នេះ​មក​ស្រុក​ខ្មែរ​ឱ្យ​បាន។ មិន​ត្រូវ​ឱ្យ​វា​រួច​ខ្លួន​ទេ! បើ​តាម​ដឹង វា​កំពុង​រៀបចំ​ស្អីៗ ផ្សេង​ទៀត ដើម្បី​បំផុស​ជា​ចលនា​ផ្សេង​ទៀត ហើយ​យើង ក៏​មិន​ត្រូវ​ឱ្យ​មួយ​នេះ​រួច​ខ្លួន​ដែរ»។ លោក ហ៊ុន សែន ត្រូវ​បាន​អង្គការ​​យូមែនរ៉ៃត៍ វ៉ច្ឆ (Human Rights watch) ដាក់​បញ្ចូល​ក្នុង​ចំណោម​អ្នក​ដឹកនាំ ដែល​ឋិត​ក្នុង​តំណែង តាម​រយៈ​ការ​ប្រើប្រាស់​អំពើ​ហិង្សា ក្នុង​ចេតនា​នយោបាយ គ្រប់គ្រង​កង​កម្លាំង​ប្រដាប់​អាវុធ គៃបន្លំ​ការ​បោះឆ្នោត ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ និង​មានការ​គាំទ្រ​ពី​បរទេស គឺ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ (Hanoi) ដែល​ជ្រើសរើស​លោក​ឱ្យ​កាន់​តំណែង និង​អាច​បន្ត​តំណែង​ទៅ​មុខ​ទៀត។ លោក ហ៊ុន សែន ក៏​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ រួមមាន អំពើ​កាប់​សម្លាប់​ក្រៅ​ច្បាប់ ការ​ធ្វើ​ទារុណកម្ម ការ​ចាប់​ឃុំខ្លួន ត្រួតត្រា រារាំង​សេរីភាព​សមាគម ការ​ជួប​ប្រជុំ​ និង​ការ​បង្កើត​បណ្ដាញ​ស៊ើប​ការណ៍ រាយការណ៍​នៅ​ពេញ​ប្រទេស ក្នុង​គោល​បំណង​បំភិត​បំភ័យ​…

Read More