រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្ដីពីការបិទកំណាត់មហាវិថី ឈ្នះឈ្នះ ចំណុចមុខស្ថានីយបូមទឹកកប់ស្រូវ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយត្រូវបិទម្ខាង និងបើកម្ខាងជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដែលជាការអនុវត្តគម្រោងផែនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។