មន្ទីរព័ត៌មាន ខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចខេត្តកំពង់ចាម និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានផ្សេងៗពីខេត្តកំពង់ចាម ដោយគណនីហ្វេសប៊ុកឈ្មោះ វិសិទ្ធ ព័ត៌មានសំខាន់ថ្មីៗ ដែលប្រើប្រាស់ដោយបុគ្គលឈ្មោះ អុឹម វិសិទ្ធ បានធ្វើឱ្យរំខានដល់កិច្ចការអនុវត្តរបស់សមត្ថកិច្ចជំនាញក្នុងពេលបំពេញបេសកម្ម និងករណីប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ក្នុងអំឡុងពេលផ្សាយផ្ទាល់ (LIVE) ព្រមទាំងអះអាងថា ខ្លួនជាអ្នកសារព័ត៌មាន។