ហេតុអ្វីបានជាអ្នកធ្វើដំណើរលើដងផ្លូវមួយចំនួន មិនព្រម ចូលរួមគោរពច្បាប់ចរាចរណ៍ នៅតែជិះបញ្ច្រាស់ទិសទៀត? តើជាទម្លាប់របស់ពួកគាត់ ឬយ៉ាងម៉េច? ជាក់ស្តែងនៅវេលា ម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី ០៤.០៣.២០២៥ នេះ កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយ កម្លាំង គណបញ្ជាការឯកភាពខណ្ឌមានជ័យ និងសង្កាត់ ស្ទឹងមានជ័យទី១ ដឹកនាំដោយ លោក ជា សារ៉េត ចៅសង្កាត់ ស្ទឹងមានជ័យទី១ បានធ្វើការអនុវត្តន៍ ច្បាប់ចរាចរណ៍ចំពោះអ្នកជិះបញ្ច្រាសទិស នៅលើកំណាត់ផ្លូវ ២១៧ សង្កាត់ស្ទឹង មានជ័យទី១ បន្ទាប់ពីអនុវត្តបានមួយរយះមកដល់ថ្ងៃនេះ ឃើញថានៅតែមានអ្នកជិះបញ្ច្រាស់ទិសដដែល។
ប្រភពពី÷ សាលាសង្កាត់ស្ទឹងមានជ័យ១